កម្រងវីដេអូបង្ហាញពីទិដ្ឋភាពនៃការបើកសម្ពោធជាផ្លូវការក្លឹបហាត់ប្រាណ អ័រគីដេ ដឹប៊ូតានិចស៊ីធី


18 Feb 2024

សូមគោរពអញ្ជើញទស្សនា កម្រងវីដេអូបង្ហាញពីទិដ្ឋភាពទូទៅនៃការបើកសម្ពោធជាផ្លូវការនៃការដាក់អោយប្រើប្រាស់ក្លឹបហាត់ប្រាណ អ័រគីដេ ដឹប៊ូតានិចស៊ីធី ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ពីសំណាក់ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបមុិន អមដំណើរដោយ គណៈគ្រប់គ្រង និងក្រុមការងារ អ័រគីដេ នៅគម្រោង អ័រគីដេ ដឹប៊ូតានិចស៊ីធី តាមបណ្តោយផ្លូវជាតិ ៦អា ដោយមានការរៀបចំនូវអាហារពេលល្ងាចយ៉ាងពិសេសបម្រើដល់អតិថិជន ដើម្បីជាកិច្ចស្វាគមន៍ និងអបអរដល់ការបើកដំណើរជាផ្លូវការ ក្លឹបហាត់ប្រាណដ៏ប្រណិតនេះ។

គម្រោង អ័រគីដេ ដឹប៊ូតានិចស៊ីធី ជាគម្រោងដ៏ធំមួយក្នុងតំបន់ជ្រោយចង្វារដែលមានផ្ទៃដីជាង ២០០ហិកតា តាមបណ្តោយផ្លូវជាតិ ៦អា ជាមួយលំនៅឋានប្រណិតៗរាប់ពាន់ខ្នង ដែលមានការគាំទ្រយ៉ាងច្រើនពីអតិថិជន និងមានភាពលេចធ្លោក្នុងតំបន់ផងដែរ ទន្ទឹមនឹងនេះ ក្រុមហ៊ុន អ័រគីដេ ក៏នឹងប្តេជ្ញាបន្តបេសកម្មខ្លួន នាំមកយកនៅគម្រោងលំនៅឋានដ៏ប្រណិត ដល់អថិតិជន ជាមួយទំនួលខុសត្រូវ និងឆន្ទៈខ្ពស់ពីបុគ្គលិកគ្រប់ជាន់ថ្នាក់។ ចំពោះអតិថិជន ដែលមានបំណង សាកសួរព័ត៌មានបន្ថែមអំពីគម្រោង អ័រគីដេ លោកអ្នកអាចធ្វើការទំនាក់ទំនងតាមរយៈ៖ ទីតាំងកម្មវិធី៖ bit.ly/OrkideTheBotanic តេលេក្រាម ៖ t.me/OrkideDevelopment_Telegram ហ្វេសបុក ៖ m.me/orkidedevelopment ☎️ 098 733 333