ភាពជោគជ័យនៃព្រឹត្តិការណ៍ Sangkran By NhamFesta ផ្តួចផ្តើមដោយក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន

09 Apr 2024

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ មហាសង្ក្រាន្ត ញុំាហ្វេសតា Sangkran By NhamFesta ទទួលបានភាពជោគជ័យ និងការគាំទ្រ និងចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ជ្រោយចង្វារ គួរឱ្យកត់សំគាល់ រយៈពេលបីថ្ងៃកន្លងមកនេះ ដែលបានផ្តួចផ្តើមរៀបចំឡើង ដោយក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន សហការជាមួយនឹង Unbox Marketing នៅទីតាំងគម្រោង អ័រគីដេ ដឹប៊ូតានិចស៊ីធី កាលពីថ្ងៃទី ៥ ៦ និង ៧ ខែមេសា ឆ្នាំ២០២៤ ក្នុងទិដ្ឋភាពចូលរួមអបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរដ៏ធំ និងប្លែក នៅកម្ពុជា ជាមួយនឹងបរិយាកាសដ៏សប្បាយរីករាយ។

ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និង ក្រុមហ៊ុន អាន់បក ចាប់ដៃគ្នាបង្កើតពិព័រណ៌ម្ហូបអាហារ និង វប្បធម៌ «សង្ក្រាន្តញ៉ាំហ្វេសតា, Sangkran By NhamFesta»

27 Mar 2024

(ភ្នំពេញ)៖ ក្រុមហ៊ុន Unbox Marketing ដែលជាក្រុមហ៊ុនរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មច្នៃប្រឌិតថ្មីមួយ ផ្តោតសំខាន់ទៅលើសេវាកម្មប្រឹក្សាយោបល់សម្រាប់ការអភិវឌ្ឍទីផ្សារអាជីវកម្ម និង ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបមិន ដែលជាក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ ក្នុងប្រទេសកម្ពុជា បានធ្វើការចុះអនុស្សរណៈលើកិច្ចព្រមព្រៀង ក្នុងការបង្កើតនូវពិព័រណ៌ម្ហូបអាហារ និង វប្បធម៌មួយ ដែលមានឈ្មោះថា «សង្ក្រាន្តញ៉ាំហ្វេសតា Sangkran By NhamFesta» ដែលជាកម្មវិធីអបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរដ៏ធំ និងប្លែក នៅព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងបរិយាកាសដ៏សប្បាយរីករាយ។ ការប្រកាសបានធ្វើឡើង នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។

រីករាយទិវាបុណ្យនៃក្តីស្រលាញ់ ❤️

14 Feb 2024

ទទួលបានប្រូម៉ូសិនពិសេសពីអ័រគីដេ

ប្រធានក្រុមប្រឹក្សាភិបាល និង អគ្គនាយិកា នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន អញ្ជើញចូលរួមក្នុងកម្មវិធីចុះហត្ថលេខា «ពិធីសម្ពោធជាផ្លូវការក្លឹបហាត់ប្រាណ អ័រគីដេ ដឹប៊ូតានិចស៊ីធី»

02 Feb 2024

(ភ្នំពេញ)៖ អស់រយៈពេលជិតមួយទស្សវត្សន៍កន្លងមកនេះ ក្រុមហ៊ុន ORKIDE DEVELOPMENT បានដើរតួនាទីឈានមុខក្នុងការអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យសាងសង់ និងលក់លំនៅឋានគ្រប់ប្រភេទដូចជា វីឡាទោល វីឡាភ្លោះ ខុនដូ អគារពាណិជ្ជកម្ម និងដីឡូតិ៍ ជូនដល់ប្រជាជនកម្ពុជា និងវិនិយោគគិនបរទេសផងដែរ។ គម្រោង អ័រគីដេ ដឹប៊ូតានិចស៊ីធី ជាគម្រោងដែលមានទំហំ 200 ហិកតាជាង មានចម្ងាយប្រមាណ 7នាទីពីស្ពានជ្រោយចង្វារ ដែលកំពុងមានការអភិវឌ្ឍន៍ខ្លាំង បូករួមទាំងសក្តានុពលទាំងក្នុង និងក្រៅគម្រោង។

១៦ដុល្លារក្នុងមួយថ្ងៃ នឹងក្លាយជាម្ចាស់យូនីតណាមួយ របស់ខុនដូអ័រគីដេភ្លាមៗ

27 Jan 2024

ភ្នំពេញ៖ ដើមឆ្នាំថ្មី ខែថ្មី ឱកាសក្លាយជាម្ចាស់យូនីតនៃខុនដូ Orkide The Royal Condominium ដែលលោកលោកស្រីពេញចិត្តក៏កាន់តែមានភាពងាយស្រួលមួយកម្រិតទៀត ដោយការបង់ប្រាក់ត្រឹមតែ $16/ថ្ងៃ និងអាចកាន់សោរចូលរស់នៅបានភ្លាមៗបន្ទាប់ពីអតិថិជនបង់បាន10%។

ធំជាងមុន ទូលាយជាងមុន កាដូបន្ថែម ពីអ័រគីដេ មានត្រឹមតែ៥ផ្ទះតែប៉ុណ្ណោះ

21 Jan 2024

ភ្នំពេញ៖ អ័រគីដេ ដឹប៊ូតានិចស៊ីធី ជាគម្រោងធំមួយក្នុងចំណោមគម្រោងផ្សេងៗទៀតរបស់ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ដែលគម្រោងមួយនេះគ្របដណ្តប់ទៅលើផ្ទៃដី ២០០ហិចតាជាងនៅតាមបណ្តោយផ្លូវជាតិលេខ6A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

កីឡា Aerobic

13 Jan 2024

ការហាត់កីឡា Aerobic បានទៀងទាត់ ជួយបង្កើននូវភាពរឹងមាំដល់សុខភាពរាងកាយ និងជាពិសេសផ្តល់នូវភាពរហ័សរហួនថែមទៀតផង។

ប្រធានក្រុមប្រឹក្សាភិបាល និង អគ្គនាយិកា នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ចុះត្រួតពិនិត្យដំណើរការសាងសង់ និងគុណភាពក្នុងគម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី និង អ័រគីដេ ដឹពោធិ៏ចិនតុង

28 Aug 2023

ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និង គណៈគ្រប់គ្រង បានចុះត្រួតពិនិត្យដំណើរការសាងសង់នៅតាមគម្រោងនីមួយៗដោយផ្ទាល់ ដើម្បីឆ្លើយតបតម្រូវការនៃការសាងសង់អោយស្របទៅតាមគុណភាព បច្ចេកទេស និងស្តង់ដា ដែលបានកំណត់ ទាំងលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោង ជាមួយការប្តេជ្ញាចិត្ត ក្នុងការបំពេញបេសកម្មផ្តល់ជូនលំនៅឋានដែលមានទំនុកចិត្ត និងសុភមង្គលជូនអតិថិជន ដែលជឿជាក់ និងគាំទ្ររាល់គម្រោងរបស់ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន។

ក្រុមហ៊ុន អ័​រ​គី​ដេ ឌី​វែ​ឡុ​ប​ម៉ិ​ន និង រ៉ូ​យ៉ា​ល់​គ្រុប ចុះ​អនុស្សរណយោគយល់ បង្កើត​សាលារៀន​អន្តរជាតិ SISC លើ​ទឹកដី ទីក្រុង​អ័​រ​គី​ដេ ដឹ​ប៊ូ​តា​និ​ច​ស៊ី​ធី ជ្រោយចង្វា

07 Apr 2023

ជំ​ហ៊ាន​ថ្មី​មួយទៀត​ដែល​នឹង​ផ្តល់​នូវ​អត្ថប្រយោជន៍​ដ៏​សំខាន់​សម្រាប់​ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ខណ្ឌ​ជ្រោយចង្វា ជា​ពិសេស​អ្នក​ដែល​រស់នៅ​ក្នុង​គម្រោង​លំនៅ​ឋាន ទីក្រុង​អ័​រ​គី​ដេ ដឹ​ប៊ូ​តា​និ​ច​ស៊ី​ធី និង​ក្បែរ​ៗ​គម្រោង​ទីក្រុង​ដ៏​ធំ​មួយ​នេះ​តែ​ម្តង ក្រោយ​ពេល​ក្រុមហ៊ុន អ័​រ​គី​ដេ ឌី​វែ​ឡុ​ប​ម៉ិ​ន និង​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់​គ្រុប បាន​ប្រកាស​កិច្ចព្រមព្រៀង​អនុស្សរណ​យោគយល់ ក្នុង​ការ​បង្កើត​សាលារៀន​អន្តរជាតិ South Bridge International School Cambodia ថ្មី​មួយទៀត​លើ​ទឹកដី​ទីក្រុង​អ័​រ​គី​ដេ ដឹ​ប៊ូ​តា​និ​ច ស៊ី​ធី តាម​បណ្តោយ​ផ្លូវជាតិ ៦​អា ។

អ័រគីដេ ដឹរ៉ូយាល់ ដំណើរការសាកល្បង ក្លឹបហាត់ប្រាណ ស្ទីម សាវណា និងអាងហែលទឹក ដើម្បីឲ្យគុណភាពនៃការរស់នៅរបស់អតិថិជនអ័រគីដេ កាន់តែងាយស្រួល និង មានផាសុកភាព

03 Feb 2023

(ភ្នំពេញ)៖ បន្ទាប់ពីការរង់ចាំមួយរយៈពេលកន្លងមក ទីបំផុតការវិនិយោគមួយនេះ បានចេញជារូបរាង តាមផែនការបានកំណត់ដោយក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន Orkide Development នូវក្លឹបហាត់ប្រាណ ស្ទីម សាវណា ដ៏ទំនើបស្តង់ដាមិនធ្លាប់មានក្នុងតំបន់នេះ សម្រាប់អតិថិជនរបស់ខ្លួនដែលរស់នៅក្នុង គម្រោង អ័រគីដេ ដឹរ៉ូយ៉ាល់ និងគម្រោង ដឹហ្គ្រែន ដែលនៅផ្លូវ ២០០៤ និង ប្រជាជនរស់នៅជុំវិញតំបន់នេះ។

នាយកចាត់ការទូទៅថ្មីនៃក្រុមហ៊ុន Orkide Development ប្តេជ្ញាពន្លឿនការសាងសង់គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាននីមួយៗ និងប្រគល់ជូនអតិថិជនតាមកាលកំណត់ ជាមួយគុណភាព និងសោភណ្ឌភាពស្អាតបំផុត

21 Dec 2022

(ភ្នំពេញ)៖ ក្នុងតួនាទីថ្មីមួយរយៈពេលកន្លងមក លោកនាយកចាត់ការវ័យ ៤០ ប្លាយ បានដាក់ចេញការប្តេជ្ញាចិត្តយ៉ាងមុតមាំទៅលើល្បឿននៃការសាងសង់ និង បញ្ចប់គម្រោងនីមួយៗឲ្យបានតាមពេលវេលាដែលបានកំណត់ និង ផ្តល់ជូនឲ្យអតិថិជនបានកាន់សោរចូលរស់នៅក្នុងគេហដ្ឋានប្រកបដោយគុណភាព និងសោភណ្ឌភាពស្អាតបំផុត។

Orkide Development ធ្វើបច្ចុប្បន្នភាពនៃដំណើរការសាងសង់ គម្រោងគេហដ្ឋានវិមានវីឡាដ៏ស្កឹមស្កៃ Orkide The Palace ក្នុងទីក្រុង Orkide the Botanic City ផ្លូវជាតិលេខ ៦A

12 Dec 2022

(ភ្នំពេញ)៖ អាកាសធាតុដ៏ត្រជាក់ ខ្យល់ធ្លាក់រសៀកៗ ក្នុងបរិយាកាសដ៏ឧឡារឹកនៅឯរោងវេទិកាដ៏ស្រស់ស្អាតតុបតែងដោយផ្កាភ្ញីស្គុះស្គាយ លាយជាមួយការដាក់តាំងបង្ហាញម៉ូដគេហដ្ឋានវិមានវីឡាដ៏ស្កឹមស្កៃ ៣ ប្រភេទ ក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ Orkide បានធ្វើបច្ចុប្បនភាពអំពីដំណើរការនៃការសាងសង់គម្រោងគ្រាប់ពេជ្ររបស់ខ្លួនដែលមានឈ្មោះថា Orkide The Palace ទៅកាន់ភ្ញៀវកិត្តយសកំពូលៗប្រមាណជាង ២០០នាក់ អោយបានជ្រាបអំពីគម្រោងមួយនេះ។

ពានរង្វាន់ចំនួន ៩ សម្រាប់ ៩ វិញ្ញាសា នៃកម្មវិធី Property Awards 2022 ត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ អ័រគីដេ ប្រមូលបានទាំងអស់

02 Sep 2022

(ភ្នំពេញ)៖ គណៈកម្មាធិកាអន្តរជាតិ នៃកម្មវិធីប្រកួតប្រជែងពានរង្វាន់ក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យ CAMBODIA Property Awards 2022 បានវិនិច្ឆ័យ និង ប្រកាសលទ្ធផលនូវពានរង្វាន់ចំនួន ៩ សម្រាប់ ៩ វិញ្ញាសា បានទៅលើក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ អ័រគីដេ (Orkidé Development) កាលពីរាត្រីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅក្នុងពិធីជប់លៀងដ៏ឳឡារិកមួយ ក្នុងសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុនអចលទ្រព្យផ្សេងៗទៀតជាច្រើន និង សមាគមសំណង់កម្ពុជាផងដែរ។

ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និងធនាគារ FTB ចុះ MoU ស្ដីពីកិច្ចសហការពាណិជ្ជកម្ម និងអត្ថប្រយោជន៍បុគ្គលិក

31 Mar 2022

(ភ្នំពេញ)៖ ទន្ទឹមនិងការវិនិយោគលើវិស័យអចលនទ្រព្យ កាន់តែរីកចម្រើនឥតឈប់ឈរនៅកម្ពុជា វិស័យធនាគារក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់សេវាកម្មធនាគារ និងហិរញ្ញវត្ថុផ្សេងៗ កម្ចីលើការវិនិយោគលើធុរកិច្ច អាជីវកម្ម និងគម្រោងអភិវឌ្ឍន៍ផ្សេងៗរបស់សហគ្រាសឯកជន ក៏ដូចជាការផ្តល់ឥណទានជាលក្ខណៈ ឯកត្តជនជូនដល់ប្រជាពលរដ្ឋផងដែរ។

ពិធីសម្ពោធបើកការដ្ឋានសាងសង់ គម្រោងថ្មី ដឹប៊ូតានិច ផាលេស

22 Sep 2021

គម្រោងថ្មី ដឹប៊ូតានិច ផាលេស នឹងលេចចេញជារូបរាងឆាប់ៗខាងមុខនេះ ដែលស្ថិតនៅចំកណ្តាលនៃគម្រោងធំ អ័រគីដេ ដឹប៊ូតានិចស៊ីធី ប្រចាំតំបន់ជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិ 6A។

ដឹប៊ូ តានិច ផាលេស ម៉ូតផ្ទះដ៏ប្រណីតគ្មានពីរប្រកបដោយភាពរស់រវើក ស៊ីវីល័យ គួរឱ្យចង់រស់នៅ

26 Jul 2021

(ភ្នំពេញ)៖ គម្រោងថ្មី ដឹប៊ូតានិច ផាលេស ក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុនអ័រគីដេ ឌីវែលឡុបម៉ិននឹងធ្វើការបើកលក់ក្នុងពេលឆាប់ៗខាងមុខនេះ មានទីតាំងនៅក្នុងគម្រោងដឹប៊ូតានិចស៊ីធី ខណ្ឌជ្រោយចង្វារ ជាទីតាំងដ៏ល្អបំផុតសម្រាប់ការរស់នៅ។

សម្រាប់ឆ្នាំថ្មី នេះ អ័រគីដេ បើកលក់ផ្ទះអាជីវកម្មម៉ូតថ្មី លើរដ្ឋ២០ម៉ែត្រ ក្នុងគម្រោងខណ្ឌជ្រោយចង្វារ

10 Jan 2021

ដើម្បីជាការអបអរសាទរឆ្នាំថ្មី ២០២១ និងដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន ដែលចង់បានផ្ទះប្រកបអាជីវកម្ម នៅលើផ្លូវធំ និងជាផ្លូវសក្តានុពលខ្ពស់នោះ ឥឡូវនេះ គម្រោង អ័រគីដេ ដឹប៊ូតានិចស៊ីធី ខណ្ឌជ្រោយចង្វារ បានសម្រេចបើកលក់ហើយ គឺផ្ទះប្រកបអាជីវកម្មម៉ូតថ្មី The Prestige នៅក្នុងប្លុកថ្មី ស្ថិតលើផ្លូវរដ្ឋ 20m ធំទូលាយ និងងាយស្រួលសម្រាប់អាជីវកម្មគ្រប់ប្រភេទ ។

ដីឡូតិ៍ អ័រគីដេ នៅខណ្ឌជ្រោយចង្វារ បើកលក់ប្លុកថ្មីហើយ!

03 Sep 2020

គម្រោងដីឡូតិ៍សម្រាប់សាងសង់លំនៅដ្ឋានរបស់គម្រោង អ័រគីដេ ដឹប៊ូតានិចស៊ីធី ខណ្ឌជ្រោយចង្វារ ដែលធ្លាប់បានអតិថិជនគាំទ្រជាច្រើនកាលពីកន្លងមកនេះ...

តោះ! ទៅមើលខុនដូអ័រគីដេ ផ្លូវ2004 សង់ជិតរួចហើយ

06 Aug 2020

ប្រសិនបើលោកអ្នកធ្វើដំណើរតាមបណ្តោយផ្លូវ2004 ឬមហាវិថីសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល លោកអ្នកច្បាស់ជាឃើញសំណង់អគារខុនដូដ៏ទំនើប...

តោះ! សុក្រ សៅរ៍ អាទិត្យ នេះ! ជួបគ្នានៅពោធិ៍ចិនតុង ឈ្នះខុនដូអ័រគីដេ និងរង្វាន់ផ្សេងៗទៀត

11 Jun 2020

(ភ្នំពេញ)៖ គម្រោងថ្មី អ័រគីដេ ដឹពោធិ៍ចិនតុង ដែលបានបើកលក់កាលពីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ បានធ្វើឲ្យអតិថិជនយ៉ាងច្រើនកុះករបានចូលរួម ព្រមទាំងធ្វើការទិញនិងកក់ភ្លាមៗ ហើយបានធ្វើឲ្យគម្រោងថ្មីមួយនេះ ទទួលបានការលក់អស់ជាច្រើន។